- Email [email protected]
- Phone 070 288 988
- Telegram Channel

ADHD ឬ បញ្ហាកង្វះការយកចិត្តទុកដាក់ និងលើសសកម្មភាព គឺជាស្ថានភាពខួរក្បាលម្យ៉ាងដែលជះឥទ្ធិពល ដល់អាកប្បកិរិយា និងការផ្ដោតអារម្មណ៍របស់កុមារ។ ការដឹងពីរបៀបសង្កេតកុមារមាន ADHD គឺជាជំហាន ដំបូងដ៏សំខាន់សម្រាប់មាតាបិតា ដើម្បីផ្ដល់ការគាំទ្រដល់ពួកគាត់បានទាន់ពេលវេលា។ ក្នុងករណីខ្លះ សញ្ញាទាំងនេះអាចមានលក្ខណៈស្រដៀងទៅនឹងកុមារដែលមានបញ្ហា អូទីស្សឹម ផងដែរ។
កុមារដែលមានបញ្ហានេះ ជារឿយៗបង្ហាញនូវអាកប្បកិរិយាមួយចំនួនដូចជា៖ មិនសូវយកចិត្តទុកដាក់លើចំណុចលម្អិត ងាយរំខានដោយសំឡេងជុំវិញខ្លួន និងមានការពិបាកក្នុងការបង្ហើយកិច្ចការដែលបានដាក់ឱ្យ។ ប្រសិនបើលោកអ្នក សង្កេតឃើញសញ្ញាទាំងនេះ លោកអ្នកអាចសាកល្បងប្រើប្រាស់ វិធីជួយកុមារមាន ADHD ឱ្យផ្ដោតអារម្មណ៍ ដើម្បីជួយសម្រួលដល់ការសិក្សារបស់ពួកគាត់។
ចំណុចលេចធ្លោមួយទៀតនៃ ADHD គឺភាពរពឹសលើសពីកម្រិតធម្មតា។ កុមារតែងតែ៖
ការសង្កេតដោយខ្លួនឯង គឺជារឿងល្អ ប៉ុន្តែការពិគ្រោះជាមួយអ្នកជំនាញគឺជាការចាំបាច់។ លោកអ្នកអាចចាប់ផ្ដើម សួរសំណួរថា តើកូនរបស់ខ្ញុំត្រូវការការអប់រំពិសេសដែរឬទេ? ដើម្បីទទួលបានការវាយតម្លៃ ច្បាស់លាស់។ នៅសាលា ឋអប់រំពិសេសម៉ាយ លីតថល ផាមឃីន យើងជឿជាក់ថា ការជួយជ្រោមជ្រែងកុមារដែលមានតម្រូវការពិសេស តាមរយៈវិធីសាស្ត្រអប់រំដែលត្រឹមត្រូវ នឹងជួយឱ្យពួកគាត់រស់នៅបានយ៉ាងប្រសើរក្នុងសង្គម។
សម្រាប់ព័ត៌មានបន្ថែម ឬការពិគ្រោះយោបល់ដោយឥតគិតថ្លៃ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖
អ៊ីមែល៖ [email protected]
ទូរស័ព្ទ៖ 070 288 988
តេឡេក្រាម៖ https://t.me/MLPSPEDSchool