Join us on this learning, growth, and discovery journey

  • #13, St. 1966, Sangkat Phnom Penh Thmei, Khan Saensokh, Phnom Penh

Get In Touch

Blog Details

  • Home
  • My Little Pumpkin
  • សិក្ខាសាលា​បច្ចេកទេស​គាំទ្រ​កុមារ​នៅ​ផ្ទះ​ដោយ MLPIS និង​វាគ្មិន​អន្តរជាតិ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ

សិក្ខាសាលា​បច្ចេកទេស​គាំទ្រ​កុមារ​នៅ​ផ្ទះ​ដោយ MLPIS និង​វាគ្មិន​អន្តរជាតិ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ

សាលាអប់រំពិសេស ម៉ាយលីតថល ផាមឃីន (MLPIS) បាន​រៀបចំ និង​បញ្ចប់​ដោយ​ជោគជ័យ​នូវ​សិក្ខាសាលា
​ដ៏​មាន​សារៈសំខាន់​មួយ​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ “បច្ចេកទេស​សម្រាប់​មាតាបិតា​ជួយ​គាំទ្រ​បុត្រធីតា​នៅផ្ទះ”។

សាលាអប់រំពិសេស ម៉ាយលីតថល ផាមឃីន (MLPIS) គឺជា​សាលា​ដែល​ផ្ដោត​លើ​ការអប់រំ​ពិសេស​សម្រាប់​កុមារ​នៅ​កម្ពុជា។ សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្ដល់​ចំណេះដឹង និង​វិធីសាស្ត្រ​ជាក់ស្ដែង​ដល់​មាតាបិតា និង​អាណាព្យាបាល​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​ការអភិវឌ្ឍ​របស់
​កូនៗ​របស់​ពួកគាត់​នៅ​ផ្ទះ។

ព្រឹត្តិការណ៍​នេះ​មាន​វត្តមាន​ដ៏​ពិសេស​ពី​វាគ្មិន​កិត្តិយស គឺ​លោកស្រី​វេជ្ជបណ្ឌិត ហ្វ្លរីណា ផាលឌីឡា សាន់ត្យាហ្គោ (Dr. FLORINA PADILLA-SANTIAGO) ជា​អ្នកជំនាញឯកទេសការលូតលាស់កុមារ ដែល​បាន​អញ្ជើញ​មកពី
សាកលវិទ្យាល័យ Batangas State, ប្រទេសហ្វីលីពីន។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស​
ដែល​អាច​អនុវត្ត​បាន​ភ្លាមៗ ក្នុង​ការ​ជួយ​កុមារ​ឱ្យ​មាន​ការរីកចម្រើន​គ្រប់​ជ្រុងជ្រោយ។

សិក្ខាសាលា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ចាប់ពី​ម៉ោង ៨:៣០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ នៅ​មជ្ឈមណ្ឌល CJCC វិទ្យាស្ថាន​ភាសាបរទេស (IFL)។ តាមរយៈ​ការចូលរួម​នេះ មាតាបិតា​ជាច្រើន​បាន​ទទួល​បាន​នូវ​ការ
យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប​ក្នុង​ការបង្កើត​បរិយាកាស​គាំទ្រ​នៅផ្ទះ ក៏ដូចជា​បច្ចេកទេស​
ជាក់លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទូទៅ​មួយចំនួន​ក្នុង​ការ​អភិវឌ្ឍ​របស់​កុមារ។
សិក្ខាសាលា​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់ សាលាអប់រំពិសេស ម៉ាយលីតថល ផាមឃីន ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ
​មិន​ត្រឹមតែ​ដល់​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​ផង​ដែរ ដើម្បី​ធានា​ថា កុមារ​គ្រប់រូប​
ទទួល​បាន​ការ​គាំទ្រ​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​របស់​ពួកគាត់។

Leave A Comment

Your email address will not be published. Required fields are marked *