- Email info@mlpis.com
- Phone 070 288 988

ការអប់រំពិសេស គឺជាការរៀបចំកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនឱ្យមានលក្ខណៈបត់បែន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កុមារម្នាក់ៗ។ កម្មវិធីសិក្សានេះ មិនត្រឹមតែផ្តោតលើចំណេះដឹង
ទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍជំនាញជីវិត និងសមត្ថភាពទំនាក់ទំនងរបស់ពួកគាត់ផងដែរ។
កុមារដែលមានតម្រូវការខុសៗគ្នា ត្រូវការវិធីសាស្រ្តអប់រំដែលសម្រិតសម្រាំងជាពិសេស។ ក្នុងនោះមានដូចជា កុមារ
ដែលមាន អូទីស្សឹម កុមារដែលមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ ឬកុមារដែលមាន ភាពយឺតយ៉ាវក្នុងការនិយាយ។ តាមរយៈការវាយតម្លៃត្រឹមត្រូវ លោកអ្នកនឹងអាចដឹងថា តើកុមារត្រូវការការគាំទ្រក្នុងកម្រិតណា ដើម្បីឱ្យពួកគាត់អាចសិក្សាបានយ៉ាងមានប្រសិទ្ធភាព។
អាណាព្យាបាលភាគច្រើនតែងតែមានសំណួរថា ហេតុអ្វីបានជាកុមារត្រូវចូលរៀននៅ សាលាអប់រំពិសេស? ចម្លើយ
នោះ គឺ ដោយសារតែ សាលាអប់រំពិសេស មានគ្រូជំនាញ និងសម្ភារឧបទេសដែលត្រូវបានរចនា ឡើងសម្រាប់
តម្រូវការជាក់លាក់។ ជាពិសេស ការទទួលបាន ការអន្តរាគមន៍ដំណាក់កាលដំបូង គឺជាឱកាសដ៏ល្អបំផុតដែលជួយឱ្យកុមារមានការរីកចម្រើនបានលឿន និងអាចសម្របខ្លួនទៅក្នុងសង្គមបានកាន់តែប្រសើរ។
នៅសាលាអប់រំពិសេសម៉ាយ លីតថល ផាមឃីន យើងយកចិត្តទុកដាក់ខ្ពស់លើការបង្រៀនដែលផ្តោតលើសក្តានុពលរបស់កុមារម្នាក់ៗ។ យើងជឿជាក់ថា កុមារគ្រប់រូបសុទ្ធតែមានសមត្ថភាពអភិវឌ្ឍ ប្រសិនបើពួកគាត់ទទួលបានការណែនាំ និងការបង្ហាត់បង្រៀនដែលត្រឹមត្រូវ។ ការអប់រំពិសេស មិនមែនជាការបែងចែកកុមារឱ្យនៅដាច់ដោយឡែកនោះទេ ប៉ុន្តែ គឺជាការកសាងស្ពានដើម្បីឱ្យពួកគាត់អាចឈានទៅរកភាពជោគជ័យតាមសមត្ថភាពរៀងៗខ្លួន។
សម្រាប់ព័ត៌មានបន្ថែម ឬការពិគ្រោះយោបល់ដោយឥតគិតថ្លៃ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖
អ៊ីមែល៖ info@mlpis.com
ទូរស័ព្ទ៖ 070 288 988
តេឡេក្រាម៖ https://t.me/MLPSPEDSchool