- Email info@mlpis.com
- Phone 070 288 988

ជំហានតូចៗឆ្ពោះទៅរកឯករាជ្យភាព៖ គន្លឹះជួយកូនក្នុងការថែទាំខ្លួនឯង
ការចេះធ្វើកិច្ចការថែទាំខ្លួនឯងជាមូលដ្ឋាន ដូចជា ការស្លៀកពាក់ ការដុសធ្មេញ ឬការលាងដៃ គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍឯករាជ្យភាព និងទំនុកចិត្តលើខ្លួនឯងរបស់កុមារ។ សម្រាប់កុមារមានតម្រូវការពិសេស ដំណើរនៃការរៀនជំនាញទាំងនេះអាចត្រូវការពេលវេលា និងយុទ្ធសាស្ត្របន្ថែម។នៅសាលាអប់រំពិសេសម៉ាយលីតថលផាមឃីន (MLP) ការបង្រៀនជំនាញបំណិនជីវិត រួមទាំងការថែទាំខ្លួនឯង គឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់យើង។ យើងជឿជាក់ថា ការបង្រៀនជំនាញទាំងនេះដោយការអត់ធ្មត់ និងវិធីសាស្ត្រត្រឹមត្រូវ អាចជួយកុមារគ្រប់រូបឱ្យកាន់តែមានសមត្ថភាព។ យើងអាចសញ្ជឹងគិតមើលថា កុមារដែលមានអាយុ៧ឆ្នាំទៅហើយ បែរជាមិនអាចញ៉ាំអាហារបានដោយពឹងផ្អែកទាំងស្រុងលើទឹកដោះគោ មិនអាចប្រើបន្ទប់ទឹកបានដោយខ្លួនឯង និងនៅប្រើខោទឹកនោមនៅឡើយ ស្របពេលដែលកុមារផ្សេងទៀតកំពុងរៀននៅថ្នាក់ទី២ កំពុងអាន សរសេរ ប្រកបអក្សរ និងរត់លេងជាមួយមិត្តភក្តិ។ ការបង្រៀនពីចំណុចតូចៗឱ្យគាត់ម្ចាស់ការ មានឯករាជ្យភាពលើខ្លួនឯងគឺជាជំហានដ៏អស្ចារ្យដែលយើងមិនអាចមើលរំលង។ នៅពេលយើងធ្វើកិច្ចការអ្វីមួយបានជោគជ័យដោយខ្លួនឯង យើងមានមោទនភាព និងជឿជាក់លើខ្លួនឯង កុមារក៏ដូចគ្នាដែរ បើទោះជាគាត់មិនអាចរៀបរាប់ប្រាប់យើងបានក៏ដោយ។

១. បំបែកកិច្ចការជាជំហានតូចៗ
កិច្ចការធំៗដូចជា “ទៅស្លៀកពាក់” អាចធ្វើឱ្យកុមារមានអារម្មណ៍ថាច្រើនពេក។ សូមបំបែកវាជាជំហានតូចៗដែលងាយស្រួលគ្រប់គ្រង៖

២. ប្រើប្រាស់ជំនួយជារូបភាព (Visual Supports)
កុមារជាច្រើន ជាពិសេសកុមារដែលមានការលំបាកផ្នែកភាសា ឬការចងចាំ រៀនបានល្អតាមរយៈការមើលឃើញ។

សេចក្ដីសន្និដ្ឋាន
ការជួយកូនឱ្យចេះថែទាំខ្លួនឯង គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតរបស់ពួកគាត់។ តាមរយៈការបំបែកកិច្ចការ ការប្រើជំនួយជារូបភាព ការអនុវត្តដោយអត់ធ្មត់ និងការផ្ដល់កម្លាំងចិត្ត លោកអ្នកកំពុងតែជួយកូនឱ្យក្លាយជាមនុស្សកាន់តែមានឯករាជ្យភាព និងទំនុកចិត្ត។
នៅ MLP ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយលោកអ្នក ក្នុងការកំណត់គោលដៅ និងអនុវត្តវិធីសាស្ត្របង្រៀនទាំងនេះ។ចង់ស្វែងយល់បន្ថែមអំពីកម្មវិធីបង្រៀនជំនាញបំណិនជីវិតរបស់យើងមែនទេ?
ទាក់ទងមកយើងខ្ញុំ – 070 288 988